សេចក្តីជូនដំណឹងពីការផ្លាស់ប្តូរពី LG Hausys ទៅជា LX Hausys

ថ្ងៃនេះយើងមានដំណឹងដ៏រីករាយ​ចង់ចែករំលែក ក្រុមហ៊ុនLG Hausys ដែលជាដៃគូរផ្គត់ផ្គង់ការ៉ូបាត Vinyl Floor និង ម៉ាប Acrylic Solid Surface បានផ្តាច់ខ្លួនចេញពី LG Group ដោយបានបង្កើតក្រុមហ៊ុនមានឈ្មោះថា LX Group។

ដូចដែលយើងបានដឹងហើយថា LG Hausys គឺជាចង្កោមមួយរបស់ LG Group ដោយបច្ចុប្បន្នបានប្រែខ្លួនទៅជា LX Hausys ដែលជាក្រុមហ៊ុនធំមួយវិញ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ព្រមទាំងចង់អភិវឌ្ឍខ្លួនផងដែរ។

តែទោះជាយ៉ាងណាការប្រកាសពីការផ្តាច់ខ្លួននេះមិនមានផលប៉ះពាល់ទៅលើសង្វាក់ផលិតកម្ម ឬគុណភាព នៃផលិតផលនោះទេ តែជាការពង្រីកខ្លួនអោយកាន់តែធំជាងមុនដើម្បីស្វែងរក​នូវអ្វីដែលថ្មីសំរាប់អតិថិជន របស់ខ្លួនដែលមានការកើនឡើងជារៀងរាល់ថ្ងៃ ដូច្នេះសូមអិតិថិជនទាំងអស់ជ្រាបជាដំណឹង និងចូលរួមអបអរសាទរចំពោះ LX Group ផងដែរ។

Share this post